khmer eng
  • ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ និងជាអនុប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ផ្ទះជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៤ ខ្នង
     
    ចែករំលែក ៖

    នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤

    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ និងជាអនុប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ផ្ទះជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៤ ខ្នង សត្វគោចិញ្ចឹមចំនួន ៤ ក្បាល និងម៉ាស៊ីនកាត់ដេរចំនួន ២ ឈុត ស្ថិតក្នុងស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ខេត្តកំពង់ចាម  សរុបជាថវិកា ១៨០០០ អឺរ៉ូ (១៨៩០០ដុល្លារ) នៅខេត្តកំពង់ចាម ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍ និងបង្កើតមុខរបរប្រចាំថ្ងៃជូនប្រជាពលរដ្ឋ។

    ស្ថិតក្នុងតំណើរជួបនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក អភិបាលរងស្រុក អុីមាំស្រុក ហាកឹម តួន
    ក្រុមយុវជនស.ស.យ.ក និងCMYAផងដែរ។

    គម្រោងខាងលើជាគម្រោងហ្សាកាត់(បរិច្ចាក)   ដោយមានការគាំទ្រពីអង្គការហាសាណះអន្តរជាតិ សហការជាមួយអង្គការមូនិធិអភិវឌ្ឍមុស្លិមកម្ពុជា(CMDF)។ គួរបញ្ជាក់ដែរថា អង្គការអន្តរជាតិហាសាណះ បាននឹងកំពុងធ្វើកិច្ចសហប្រតិបត្តិការជិត ១០០ ប្រទេស ក្នុងនោះក៏មានកម្ពុជាផងដែរ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋាន និងសម្ភារៈបម្រើការងារសន្តិសុខជូនប្រជាការពារ នៅស្រុកបាធាយ ខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ